Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

វេទិកាសិទ្ធិឌីជីថលអាស៊ីប៉ាស៊ីហ្វិក ថ្ងៃទី 2៖ វគ្គសង្ខេបអំពីសុវត្ថិភាពឌីជីថល បច្ចេកវិទ្យាខ្នាតយក្ស ការចូលរួមរបស់យុវជន និងច្រើនទៀត

This post is also available in: English Thai Indonesian Myanmar

ដូចនឹង ថ្ងៃទី 1 នៃ វេទិកាសិទ្ធិឌីជីថលអាស៊ីប៉ាស៊ីហ្វិកអ្នកចូលរួមនឹងអាចជ្រើសរើសម្តងទៀតនូវវគ្គចំនួនពីរក្នុងចំណោមប្រាំមួយវគ្គ ដែលដឹកនាំដោយអ្នកដឹកនាំការផ្លាស់ប្តូរក្នុងសង្គមនៅក្នុងវិស័យសិក្សាស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ ការបំបែកជាក្រុមទាំងអស់នឹងធ្វើឡើងតាមអនឡាញ ដោយមានភាសាអង់គ្លេសជាភាសាចម្បង។ ក្នុងអំឡុងពេលបិទកិច្ចប្រជុំពេញអង្គ អ្នករាយការណ៍នឹងត្រូវបានអញ្ជើញឱ្យចែករំលែកចំណុចសំខាន់ៗនៃការពិភាក្សាជាមួយក្រុមធំ។

ចន្លោះពេលវេលាទី 1៖ ម៉ោង 11:30 ព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់ ម៉ោងនៅទីក្រុងបាងកក (UTC+7)

វគ្គបំបែកជាក្រុមទី 7 – សេរីភាពប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងការត្រួតពិនិត្យការបោះពុម្ពផ្សាយនៅអាស៊ី

សេរីភាពប្រព័ន្ធផ្សព្វផ្សាយធ្លាក់ចុះនៅអាស៊ី ជាពិសេសនៅចំពេលនៃជំងឺរាតត្បាតដល់កម្រិតខ្ពស់ ដោយសារតែរដ្ឋាភិបាលបានដាក់កម្រិតលើការនិយាយដោយសេរី ដើម្បីកាត់បន្ថយព័ត៌មានមិនពិតទាក់ទងនឹងសុខភាព។ ភាគច្រើននៃប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្លាក់ចុះចំណាត់ថ្នាក់លើសេរីភាពសារព័ត៌មានដែលឆ្លុះបញ្ចាំងទាំងការរីកដុសដាលទៅរករបបផ្តាច់ការ និងនិងផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចនៃព័ត៌មានមិនពិតនៅក្នុងបរិយាកាសអនឡាញ។

វាគ្មិន៖

  • Md. Saimum Talukdarជាមេធាវី ជាអ្នកការពារសិទ្ធិមនុស្ស និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាលាច្បាប់នៃសាកលវិទ្យាល័យ BRAC ប្រទេសបង់ក្លាដែស
  • Ellen Tordesillas ជាអ្នកកាសែតខាងស៊ើបអង្កេត និងជាសហស្ថាបនិកនៃ Vera Files ដែលជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅក្នុងប្រទេសហ្វីលីពីន

វគ្គបំបែកជាក្រុមទី 8 – ការប្រកួតប្រជែងនឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស

អ៊ិនធឺណិតសព្វថ្ងៃនេះត្រូវបានគ្រប់គ្រងភាគច្រើនដោយក្រុមអ្នកដឹកនាំនៃក្រុមហ៊ុនខ្នាតយក្ស ដែលគ្រប់គ្រងជីវិតអនឡាញរបស់មនុស្សយ៉ាងច្រើន ប៉ុន្តែភាគច្រើនគឺគេចផុតពីការទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលវេទិការបស់ពួកគេជួយសម្រួល។ ទោះបីជាយ៉ាងណាក៏ដោយ មានគំនិតផ្តួចផ្តើមបន្ថែមទៀតសម្រាប់វេទិកាប្រភពបើកចំហ និងឯករាជ្យ ដើម្បីផ្តល់ឱ្យមនុស្សនូវជម្រើសផ្សេងទៀតដែលគោរពសិទ្ធិរបស់ពួកគេ។

វាគ្មិន៖

  • Sam de Silva ជាទីប្រឹក្សាការចូលរួមរបស់ OPTF ដែលជាអង្គការមិនរកប្រាក់ចំណេញដែលគាំទ្រ និងបង្កើតបច្ចេកវិទ្យាបង្កើនភាពឯកជនប្រកបដោយសុវត្ថិភាព និងធ្វើការស្រាវជ្រាវលើបញ្ហាសិទ្ធិឌីជីថល
  • Malavika Rajkumar ជាសហការីគម្រោងរបស់ IT for Change ដែលជាអង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងបេងហ្គាលូរូ ដែលធ្វើការនៅចំនុចប្រសព្វនៃបច្ចេកវិទ្យា និងសង្គម
  • Elonnai Hickok ជានាយកគ្រប់គ្រងនៅ Global Network Initiative

វគ្គបំបែកជាក្រុមទី 9 – ការចូលរួមរបស់យុវជនលើសិទ្ធិឌីជីថល

តាមរយៈវេទិកាឌីជីថល យុវជនអាចទទួលបានព័ត៌មាន និងអនុវត្តសិទ្ធិរបស់ពួកគេក្នុងការនិយាយដោយសេរី។ ប៉ុន្តែវេទិកាទាំងនេះក៏អាចប្រថុយនឹងសុវត្ថិភាព និងឯកជនភាពរបស់ពួកគេផងដែរ។ តើយុវជនអាចចូលរួមកាន់តែច្រើនក្នុងការធានាឱ្យបាននូវបរិយាកាសឌីជីថលដែលការពារសិទ្ធិរបស់ពួកគេដោយរបៀបណា?

វាគ្មិន៖

  • Sarah Torres ដែលជាសហស្ថាបនិកនៃ Out of The Box Media Literacy Initiative ដែលធ្វើការដើម្បីបញ្ជ្រាបការអនុវត្តចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសហ្វីលីពីន
  • Teguh Apriantoជាស្ថាបនិកនៃ Ethical Hacker ប្រទេសឥណ្ឌូនេស៊ី
  • Darshatha Gamage ជាប្រធានកម្មវិធី Hashtag Generation

ចន្លោះពេលវេលាទី 2៖ ម៉ោង 1:30-2:30 រសៀល ម៉ោងនៅទីក្រុងបាងកក (UTC+7)

វគ្គបំបែកជាក្រុមគទី 10 – ស្ថានភាពការងារឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក

ជំងឺរាតត្បាតជាសកលបានជំរុញឱ្យមានការរីកចម្រើននៃវេទិកាការងារឌីជីថល។ ទោះបីជាវាផ្តល់ឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្ម ក៏នៅមានបញ្ហាប្រឈមក្នុងការធានាថាកម្មករមានលទ្ធភាពទទួលបានការការពារការងារផងដែរ។

វាគ្មិន៖

  • Parminder Jeet Singh ជានាយកប្រតិបត្តិនៅ IT for Change ។ ផ្នែកការងាររបស់លោកគឺ ICT សម្រាប់ការអភិវឌ្ឍ ការគ្រប់គ្រងអ៊ីនធឺណិត អភិបាលកិច្ចអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
  • Sunniva Sandbukt ជាជំនួយការសាស្រ្តាចារ្យនៅ សាកលវិទ្យាល័យព័ត៌មានវិទ្យានៃទីក្រុងកូប៉ិនហាក។ ចំណាប់អារម្មណ៍លើការស្រាវជ្រាវរបស់លោកស្រីរួមមានការទូទាត់តាមប្រព័ន្ធឌីជីថល ស្វ័យប្រវត្តិកម្ម និងការងារ។
  • Donhathai “Wow” Sutassanamarlee ជាទីប្រឹក្សាជាន់ខ្ពស់ក្នុងក្រុមអភិវឌ្ឍន៍អាជីវកម្ម និងសេដ្ឋកិច្ចនៅមូននិធិ Kenan ប្រចាំតំបន់អាស៊ី

វគ្គបំបែកជាក្រុមទី 11 – ការណែនាំអំពីសុវត្ថិភាពឌីជីថល

ជាមួយនឹងការកើនឡើងនៃការពឹងផ្អែកលើអ៊ីនធឺណិត មនុស្សកាន់តែច្រើនបានប្រឈមមុខនឹងគ្រោះថ្នាក់ឌីជីថលផ្សេងៗដែលពួនវាយឆ្មក់តាមអ៊ីនធឺណិត។ ពី ការបន្លំ ដល់ការយាយីតាមអនឡ ការគំរាមកំហែងទាំងនេះអាចកំណត់គោលដៅលើជនដោយមិនរើសមុខ។ ការអនុវត្តសុវត្ថិភាពឌីជីថលល្អគឺជាគន្លឹះក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន។

វាគ្មិន៖

  • Shinte Galeshka ជាអ្នកឯកទេសសុវត្ថិភាពឌីជីថលនៅសេវាជំនួយសុវត្ថិភាពឌីជីថលនៃអង្គការ Access Now
  • Darika Bamrungchok ជាអ្នកគ្រប់គ្រងកម្មវិធីនៅបណ្តាញ Thai Netizen Network ដែលជាអង្គការមិនរកប្រាក់ចំណេញដែលតស៊ូមតិសម្រាប់សិទ្ធិឌីជីថល
  • Ba Hein ជាអ្នកតស៊ូមតិយុវជន និងជាអតីតអ្នកសម្របសម្រួលសិទ្ធិឌីជីថលរបស់ EngageMedia សម្រាប់ប្រទេសមីយ៉ាន់ម៉ា

វគ្គបំបែកជាក្រុមទី 12 – ការពិភាក្សាជាក្រុមផ្តោតលើបច្ចេកវិទ្យាបើកចំហ និងសុវត្ថិភាព

អ្នកការពារសិទ្ធិមនុស្សបានក្លាយជាគោលដៅសម្រាប់ការឃ្លាំមើលរបស់រដ្ឋកាន់តែខ្លាំងឡើង។ ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហ និងសុវត្ថិភាពអាចជួយកាត់បន្ថយហានិភ័យ ប៉ុន្តែបច្ចេកវិទ្យាទាំងនេះមិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះទេ។ ការពិភាក្សាជាក្រុមផ្តោតលើបញ្ហានេះ ស្វែងយល់អំពីបញ្ហានេះ និងរបៀបដែលអ្នកដឹកនាំការផ្លាស់ប្តូរ អាចធ្វើការប្រកបដោយសុវត្ថិភាព និងប្រកបដោយក្រមសីលធម៌។

Learn more about the keynote panels

Learn more about the Day 1 Breakout Sessions

ចូលរួមវេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក

ដើម្បីចុះឈ្មោះសម្រាប់វេទិកានេះ សូមចុះឈ្មោះបង្កើតគណននៅ Forum.EngageMedia.org។

  1. បង្កើតគណនីរបស់អ្នកដោយបំពេញទម្រង់បែបបទនៅទីនេះ។
  2. បំពេញព័ត៌មានប្រវត្តិរូបរបស់អ្នក។
  3. ជ្រើសរើសពីវគ្គផ្សេងៗរបស់យើងនៅថ្ងៃទី 1 ដល់ថ្ងៃទី 3 និងរក្សាទុកវគ្គរបស់អ្នក។

Register for the Asia-Pacific Digital Rights Forum

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact