Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

វេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក ថ្ងៃទី 1៖ វគ្គបំបែកជាក្រុមតូចស្តីអំពីភាពជ្រុលនិយម អំណាចផ្តាច់ការឌីជីថល និងបញ្ហាសិទ្ធិឌីជីថលសំខាន់ៗផ្សេងទៀតនៅក្នុងតំបន់

This post is also available in: English Thai Indonesian Myanmar

នៅថ្ងៃទី 1 នៃ វេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក អ្នកចូលរួមអាចជ្រើសរើសចូលរួមវគ្គចំនួនពីរក្នុងចំណោមវគ្គទាំងប្រាំមួយ លើបញ្ហាសិទ្ធិឌីជីថលសំខាន់ៗមួយចំនួននៅក្នុងតំបន់នាពេលបច្ចុប្បន្ន ឬមួយវគ្គក្នុងមួយចន្លោះពេលបំបែកជាក្រុមតូច។ ការបំបែកជាក្រុមទាំងអស់នឹងធ្វើឡើងតាមអនឡាញ ដោយមានភាសាអង់គ្លេសជាភាសាចម្បង។

ក្នុងអំឡុងពេលបិទកិច្ចប្រជុំពេញអង្គ អ្នករាយការណ៍នឹងត្រូវបានអញ្ជើញឱ្យចែករំលែកចំណុចសំខាន់ៗពីវគ្គបំបែកជាក្រុមជាមួយក្រុមធំ។

ចន្លោះពេលវេលាទី 1៖ ម៉ោង 11:30 ព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់ ម៉ោងនៅទីក្រុងបាងកក (UTC+7)

វគ្គបំបែកជាក្រុមទី 1 – ភាពជ្រុលនិយម និងពាក្យសម្តីស្អប់ខ្ពើមនៅអាស៊ីប៉ាស៊ីហ្វិក

ប៉ុន្មានទស្សវត្សរ៍កន្លងមកនេះយើងបានឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថល និងការស្អប់ខ្ពើមខាងសាសនាមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។ វគ្គនេះនឹងអនុញ្ញាតឱ្យសកម្មជនយល់ពីនិន្នាការនេះ និងស្តាប់ពីអ្នកដែលធ្វើការប្រយុទ្ធប្រឆាំងនឹងពាក្យសម្តីស្អប់ខ្ពើមទាំងនេះ។

វាគ្មិន៖

  • Noor Huda Ismailស្ថាបនិកវិទ្យាស្ថានកសាងសន្តិភាពអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ី
  • Bishakha Datta នាយកប្រតិបត្តិនៃ Point of Viewដែលធ្វើការក្នុងផ្នែកយេនឌ័រ ផ្លូវភេទ និងសិទ្ធិស្ត្រី
  • Hew Wai Weng ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីជនជាតិនៅបស្ចឹមប្រទេសនៅវិទ្យាស្ថានសិក្សាម៉ាឡេស៊ី និងអន្តរជាតិនៃសាកលវិទ្យាល័យ Universiti Kebangsaan Malaysia

វគ្គបំបែកជាក្រុមទី 2 – ការពន្លាយុត្តិធម៌យេនឌ័រ 

ស្ត្រី និងសហគមន៍ LGBTQIA+ បន្តប្រឈមមុខនឹងការរើសអើង និងការបដិសេធចំពោះការអនុវត្តសិទ្ធិពេញលេញរបស់ពួកគេ។ នៅក្នុងសម័យកាលឌីជីថល ពួកគេមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សាដោយកត្តាយេនឌ័រ ការបៀតបៀនតាមអនឡាញ និងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល។

វាគ្មិន៖

  • Rita Baramuជាអ្នកគ្រប់គ្រងកម្មវិធីនៅអង្គការ Body and Data ដែលធ្វើយុទ្ធនាការដើម្បីលំហឌីជីថលដ៏មានសុវត្ថិភាព និងយុត្តិធម៌ សម្រាប់ក្រុមដែលងាយរងគ្រោះ
  • Trishia Nashtaranជាប្រធាននិងស្ថាបនិកនៃមូលនិធិ OGNIE បង់ក្លាដែស ដែលធ្វើការដើម្បីអនាគតបរិយាប័ន្នក្នុងយេនឌ័រ តាមរយៈបទនិទាន និងការរចនាគំនិត

វគ្គបំបែកជាក្រុមទី 3 – យុត្តិធម៌អាកាសធាតុ និងអ៊ីនធឺណិត៖ បរិបទអាស៊ីប៉ាស៊ីហ្វិក

ការស្វែងរកយុត្តិធម៌សម្រាប់បញ្ហាអេកូឡូស៊ីដែលរងឥទ្ធិពលកាន់តែខ្លាំងឡើងដោយការរីករាលដាលនៃសង្គមឌីជីថល។ ខណៈពេលដែល ការប្រើវីដេអូសកម្មនិយមដ៏មានសក្តានុពលក្នុងការបង្កើនផលប៉ះពាល់ នោះសកម្មជននៅតែប្រឈមមុខនឹងបញ្ហាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

វាគ្មិន៖

  • បណ្ឌិត Samsul Maarif ជាប្រធានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនៅ មជ្ឈមណ្ឌលសិក្សាអំពីវប្បធម៌និងសាសនាចម្រុះនៃសាកលវិទ្យាល័យ Gadjah Mada
  • Imelda Abaño ជាអ្នកសម្របសម្រួលជាន់ខ្ពស់សម្រាប់គម្រោងបណ្តាញសារព័ត៌មានសកល (Earth Journalism Network) របស់សារព័ត៍មានមិនរកប្រាក់ចំណេញ Internews នៅប្រទេសហ្វីលីពីន និងប៉ាស៊ីហ្វិក
  • Michael Cañares ជាទីប្រឹក្សាលើការអនុវត្តនិងលើគុណភាពនៃគម្រោងភាពជាដៃគូអូស្ត្រាលីនិងតំបន់មេគង្គនៃក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្រ្តាលី

ចន្លោះពេលវេលាទី 2៖ ម៉ោង 1:30-2:30 រសៀល ម៉ោងនៅទីក្រុងបាងកក (UTC+7)

វគ្គបំបែកជាក្រុមទី 4 – អំណាចផ្ដាច់ការលើប្រព័ន្ធឌីជីថល និងផលប៉ះពាល់របស់វានៅក្នុងសកលលោកខាងត្បូង

អំណាចផ្ដាច់ការលើប្រព័ន្ធឌីជីថល បានកើនល្បឿនចំពេលមានជំងឺរាតត្បាត ខណៈដែលរដ្ឋាភិបាលបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងព័ត៌មាន និងសកម្មភាពរបស់ពលរដ្ឋរបស់ពួកគេ។ វិធានការទាំងនេះបានធ្វើឱ្យការឃ្លាំមើលរបស់រដ្ឋទៅជាលក្ខណៈធម្មតា និងធ្វើឱ្យការត្រួតពិនិត្យមតិរិះគន់កាន់តែអាក្រក់ទៅៗ។

វាគ្មិន៖

  • Damar Juniarto ជានាយកប្រតិបត្តិនៃបណ្តាញសេរីភាពនៃការបញ្ចេញមតិអាស៊ីអាគ្នេយ៍ (SAFEnet)
  • បណ្ឌិត Janjira Sombatpoonsiri ជាជំនួយការសាស្រ្តាចារ្យនៅវិទ្យាស្ថានសិក្សាតំបន់អាស៊ីនៃសាកលវិទ្យាល័យ Chulalongkorn
  • Miraj Ahmed Chowdhury ជាស្ថាបនិកនៃអង្គការ Digitally Right ដែលគាំទ្រអង្គការនានាក្នុងការសម្របខ្លួនទៅនឹងប្រព័ន្ធអេកូឡូស៊ីព័ត៌មាន ដែលកំពុងតែមានការផ្លាស់ប្តូរ

វគ្គបំបែកជាក្រុមទី 5 – ការយល់ដឹងអំពីភាពយុត្តិធម៌នៃការប្រើទិន្នន័យ

ការកើនឡើងនៃការបំលែងទៅជាទិន្នន័យក្នុងសង្គមបានផ្ដល់អត្ថប្រយោជន៍មួយចំនួន ខណៈពេលដែលធ្វើឱ្យអ្នកដទៃទៀតកាន់តែឃ្លាតឆ្ងាយ។ យុត្តិធម៌នៃការប្រើទិន្នន័យ ពិនិត្យមើលសក្ដានុពលអំណាចនៅពីក្រោយការប្រមូល ការវិភាគ និងការប្រើប្រាស់ទិន្នន័យ ជាពិសេសទាក់ទងនឹងភាពយុត្តិធម៌ក្នុងរបៀបដែលមនុស្សត្រូវបានគេតំណាង។

វាគ្មិន៖

  • Cypri Jehan Paju Dale ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យក្យូតូ។
  • Jun-E Tan ជាសហការីស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវខាហ្សាណា ប្រទេសម៉ាឡេស៊ី
  • Smera Jayadeva ជាជំនួយការស្រាវជ្រាវផ្នែកយុត្តិធម៌នៃការប្រើទិន្នន័យ និងអនាគតសីលធម៌សកលនៃវិទ្យាស្ថាន Alan Turing

វគ្គបំបែកជាក្រុមទី 6 – ព័ត៌មានមិនពិតតាមអ៊ីនធឺណិតនៅអាស៊ីប៉ាស៊ីហ្វិក

ក្នុងការទាញយកផលចំណេញពីការអប់រំឌីជីថល និងវេទិកាបច្ចេកវិទ្យាខ្នាតយក្សនៅខ្សោយ ជនល្មើសដែលធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និង រៀបចំមតិសាធារណៈ។ តើយើងអាចប្រឆាំងនឹងព័ត៌មានមិនពិតដោយមិនបំពានលើសេរីភាពនៃការបញ្ចេញមតិដោយរបៀបណា?

វាគ្មិន៖

  • Fritz Edward Siregar ជាសាស្ត្រាចារ្យនៅសាលាច្បាប់ Jentera ប្រទេសឥណ្ឌូនេស៊ី

Learn more about the keynote panels

Learn more about the Day 2 Breakout Sessions

ចូលរួមវេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក

ដើម្បីចុះឈ្មោះសម្រាប់វេទិកានេះ សូមចុះឈ្មោះបង្កើតគណននៅ Forum.EngageMedia.org។

  1. បង្កើតគណនីរបស់អ្នកដោយបំពេញទម្រង់បែបបទនៅទីនេះ។
  2. បំពេញព័ត៌មានប្រវត្តិរូបរបស់អ្នក។
  3. ជ្រើសរើសពីវគ្គផ្សេងៗរបស់យើងនៅថ្ងៃទី 1 ដល់ថ្ងៃទី 3 និងរក្សាទុកវគ្គរបស់អ្នក។

Register for the Asia-Pacific Digital Rights Forum

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact