Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

បើកទទួលការចុះឈ្មោះ៖ ចូលរួមវេទិកាស្តីអំពីសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក

This post is also available in: English Thai Indonesian Myanmar

EngageMedia កំពុងអញ្ជើញអ្នកតស៊ូមតិផ្នែកសិទ្ធិឌីជីថលដើម្បីចាប់ផ្តើមឆ្នាំ 2023 ជាមួយនឹងការពិភាក្សាជាក្រុមរបស់គណៈកម្មការ វគ្គបំបែកជាក្រុមតូច និងការសន្ទនាជាមួយអ្នកដឹកនាំការផ្លាស់ប្តូរក្នុងសង្គមនៅក្នុងវេទិកាសិទ្ធិស្ដីពីឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 14 ខែមករា ឆ្នាំ 2023។

ព្រឹត្តិការណ៍រយៈពេលបីថ្ងៃ ដែលនឹងប្រារព្ធឡើងក្នុងទម្រង់ជាការជួបផ្ទាល់ និងបែបនិមិត្តនេះ មានគោលបំណងបង្កើតឱកាសតាមអនឡាញ និងជាក់ស្តែងសម្រាប់អ្នកដឹកនាំការផ្លាស់ប្តូរក្នុងសង្គមដើម្បីពិភាក្សា និងសហការបន្ថែមទៀតលើដំណោះស្រាយចំពោះបញ្ហាសិទ្ធិឌីជីថលដែលកំពុងចោទឡើងនៅក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។ ប្រធានបទនៃសិទ្ធិឌីជីថល ភាពជាដៃគូ និងការសហការពីវេទិកាថ្នាក់តំបន់មានសារៈសំខាន់ក្នុងការកំណត់រូបរាងនៃ មហោស្រពសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ក្នុងខែឧសភា ឆ្នាំ 2023។

ថ្ងៃទី 12 និង 13 ខែមករា៖ ការប្រជុំថ្នាក់តំបន់តាមអនឡាញ

ការប្រជុំពីរថ្ងៃដំបូងនឹងធ្វើឡើងតាមអនឡាញ ហើយនឹងផ្តោតលើបញ្ហាសិទ្ធិឌីជីថល និងប្រធានបទដែលពាក់ព័ន្ធបំផុតសម្រាប់អ្នកដឹកនាំការផ្លាស់ប្តូរក្នុងសង្គមនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការពិភាក្សាលើការកសាងសាមគ្គីភាពក្នុងតំបន់។ អ្នកចូលរួមក៏អាចរំពឹងថានឹងដើរតួយ៉ាងសកម្មដោយការចែករំលែកការយល់ដឹងរបស់ពួកគេនៅក្នុងវគ្គបំបែកជាក្រុមតូចៗ ដែលផ្តោតលើបញ្ហាសិទ្ធិឌីជីថលសំខាន់ៗ៖

ថ្ងៃទី 1 វគ្គបំបែកជាក្រុមតូច

  • ភាពជ្រុលនិយម និងពាក្យសម្តីស្អប់ខ្ពើមនៅអាស៊ីប៉ាស៊ីហ្វិក
  • ការពន្លាយុត្តិធម៌យេនឌ័រ
  • យុត្តិធម៌ផ្នែកអាកាសធាតុ និងអ៊ីនធឺណិត៖ បរិបទអាស៊ីប៉ាស៊ីហ្វិក
  • អំណាចផ្ដាច់ការផ្នែកឌីជីថល និងផលប៉ះពាល់របស់វានៅក្នុងសកលលោកភាគខាងត្បូង
  • ការយល់ដឹងអំពីយុត្តិធម៌ទិន្នន័យ
  • ព័ត៌មានមិនពិតតាមអនឡាញនៅអាស៊ីប៉ាស៊ីហ្វិក

ថ្ងៃទី 2 វគ្គបំបែកជាក្រុមតូច

  • សេរីភាពប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងការត្រួតពិនិត្យការបោះពុម្ពផ្សាយនៅអាស៊ី
  • ការប្រកួតប្រជែងនឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស
  • ការចូលរួមរបស់យុវជនលើសិទ្ធិឌីជីថល
  • ស្ថានភាពការងារឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក
  • ការណែនាំអំពីសុវត្ថិភាពឌីជីថល
  • ការពិភាក្សាជាក្រុមផ្តោតលើបច្ចេកវិទ្យាបើកចំហ និងសុវត្ថិភាព

ថ្ងៃទី 14 ខែមករា៖ ព្រឹត្តិការណ៍សាមគ្គីភាពដោយផ្ទាល់ ដែលកើតមានស្របគ្នា

ថ្ងៃទីបីនៃវេទិកានេះ នឹងបង្ហាញពីព្រឹត្តិការណ៍សាមគ្គីភាពដោយផ្ទាល់ និងស្របគ្នានៅទីតាំងចំនួនប្រាំ៖

  1. ទីក្រុងបាងកក ប្រទេសថៃ
  2. ទីក្រុងដាកា ប្រទេសបង់ក្លាដែស
  3. ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
  4. ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
  5. ទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន

អ្នកចូលរួមនឹងមានឱកាសជួបអ្នកដឹកនាំការផ្លាស់ប្តូរក្នុងសង្គមផ្សេងទៀត និងស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហាសិទ្ធិឌីជីថលនៅក្នុងប្រទេសរៀងៗខ្លួន។ នៅចុងបញ្ចប់នៃថ្ងៃនោះ អ្នកចូលរួមព្រឹត្ដិការណ៍ផ្ទាល់ ដែលកើតមាននៅពេលដំណាលគ្នានឹងមានឱកាសជួបបែបនិមិត្ត និងចែករំលែកបរិបទ ការសិក្សា និងសកម្មភាពរបស់ពួកគេជាមួយក្រុមកាន់តែទូលំទូលាយ។

ចូលរួមវេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក

ដើម្បីចុះឈ្មោះសម្រាប់វេទិកា និងចាប់ផ្តើមជ្រើសរើសវគ្គដែលអ្នកចង់ចូលរួម សូមចុះឈ្មោះបង្កើតគណនីនៅForum.EngageMedia.org។ អនុវត្តតាមការណែនាំទាំងនេះ៖

ជំហានទី 1៖ បង្កើតគណនីរបស់អ្នកដោយបំពេញទម្រង់បែបបទនៅទីនេះ។

ជំហានទី 2៖ បំពេញព័ត៌មានប្រវត្តិរូបរបស់អ្នក។

ជំហានទី 3៖ ជ្រើសរើសពីវគ្គផ្សេងៗរបស់យើងនៅថ្ងៃទី 1 ដល់ថ្ងៃទី 3 និងរក្សាទុកវគ្គរបស់អ្នក។

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact