Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change
Search
Close this search box.
Search
Close this search box.

ថ្ងៃទី 3 នៃវេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក៖ ការពង្រឹងទំនាក់ទំនងនៅក្នុងសហគមន៍សិទ្ធិឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា

  • 8 ខែ​កុម្ភៈ 2023
  • 11:38 ព្រឹក
  • No Comments

This post is also available in: English ไทย Indonesia Myanmar

លោក Sadiul Islam Antor សមាជិកនៃក្រុមហ៊ុន Digitally Right និងអ្នកសម្របសម្រួលកម្មវិធី លោកស្រី Tasmiah Juthi ថតរូបនៅខាងក្រៅព្រឹត្តិការណ៍សាមគ្គីភាពនៃក្រុងដាកា។

អង្គការ EngageMedia បានបញ្ចប់ វេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក រយៈពេលបីថ្ងៃនៅថ្ងៃទី 14 ខែមករា ឆ្នាំ 2023 ជាមួយនឹងព្រឹត្តិការណ៍សាមគ្គីភាពផ្ទាល់ដែលកើតឡើងក្នុងពេលដំណាលគ្នានៅក្នុងទីតាំងចំនួនប្រាំ ដែលផ្តល់ឱកាសសម្រាប់អ្នកតស៊ូមតិសិទ្ធិឌីជីថលជាង 100 នាក់ដើម្បីជួបអ្នករួមអាជីពរបស់ពួកគេនៅក្នុងប្រទេសរៀងៗខ្លួន និងជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។

ព្រឹត្តិការណ៍ស្របគ្នានៅទីក្រុងបាងកក ទីក្រុងដាកា ទីក្រុងហ្សាកាតា ទីក្រុងគូឡាឡាំពួ និងទីក្រុងម៉ានីល មានការសហការរៀបចំដោយអង្គការ EngageMedia ដោយសហការជាមួយ មជ្ឈមណ្ឌល Asia Centreក្រុមហ៊ុន Digitally Rightក្រុមហ៊ុន SAFEnetសាលាច្បាប់ឥណ្ឌូណេស៊ី Jentera School of Law ក្រុហ៊ុន Jumpstart@65 និង អង្គការ Out of the Box Media Literacy Initiative រៀងៗខ្លួន។

ព្រឹត្តិការណ៍សាមគ្គីភាព ផ្តល់កន្លែងជាក់លាក់សម្រាប់អ្នកចូលរួមក្នុងការស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហាសិទ្ធិឌីជីថលនៅក្នុងប្រទេសរបស់ពួកគេ និងពង្រឹងទំនាក់ទំនងជាមួយអ្នកផ្លាស់ប្តូរផ្សេងទៀត។ នៅចុងបញ្ចប់នៃថ្ងៃនោះ អ្នកចូលរួមមកពីព្រឹត្តិការណ៍ផ្ទាល់ទាំងប្រាំ មានឱកាសធ្វើអន្តរកម្មជាមួយគ្នានៅក្នុងការហៅតាមវីដេអូនិម្មិត ដើម្បីចែករំលែកការរៀនសូត្ររបស់ពួកគេជាមួយសហគមន៍សិទ្ធិឌីជីថលក្នុងតំបន់យ៉ាងទូលំទូលាយ។

អង្គការ EngageMedia អញ្ជើញអ្នកផ្លាស់ប្តូរដើម្បីបន្តការពិភាក្សាពីវគ្គទាំងនេះនៅលើ Forum.EngageMedia.org/Discuss។

ក្តីបារម្ភរួមជុំវិញការឃ្លាំមើល និងការបញ្ចេញមតិដោយសេរី

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សាមគ្គីភាព អ្នកចូលរួមបានពិភាក្សាអំពីបញ្ហាសិទ្ធិឌីជីថលផ្សេងៗដែលពាក់ព័ន្ធបំផុតនឹងបរិបទជាក់លាក់របស់ពួកគេ។ បញ្ហាជាច្រើនបានលេចចេញជាបញ្ហាប្រឈមរួមគ្នា៖ ភាពផ្ដាច់ការនិយមផ្នែកឌីជីថល ពាក្យសម្ដីស្អប់ខ្ពើម សេរីភាពនៃការបញ្ចេញមតិ និងការត្រួតពិនិត្យការបោះពុម្ពផ្សាយ និងការពង្រឹងចលនានៃសិទ្ធិឌីជីថល។

អ្នកចូលរួមព្រឹត្តិការណ៍នៃទីក្រុងម៉ានីលបានលើកឡើងពីការឃ្លាំមើលរបស់រដ្ឋាភិបាល ច្បាប់ស្ដីពីការបង្កើតអាវុធ ដូចជាច្បាប់ស្ដីពីការបរិហារកេរ្តិ៍តាមប្រព័ន្ធអ៊ីនធឺណិត ច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម និង ច្បាប់ស្ដីពីការចុះឈ្មោះស៊ីមកាត ដើម្បីគាបសង្កត់សិទ្ធិឌីជីថល និងបរិយាកាសបច្ចុប្បន្ននៃបញ្ហាព័ត៌មានដែលជាកង្វល់សំខាន់ៗមួយចំនួន។ អ្នកចូលរួមបានសង្កត់ធ្ងន់លើតម្រូវការដើម្បីពិនិត្យមើលឡើងវិញនូវយុទ្ធសាស្រ្តសម្រាប់ការតស៊ូមតិ ខណៈចំពេលមានបញ្ហាជាប្រព័ន្ធផ្សេងទៀត ដូចជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយមានកម្រិត និងកង្វះធនធានសិទ្ធិឌីជីថលដែលបានធ្វើមូលដ្ឋានីយកម្មស្របតាមបរិបទវប្បធម៌។

អ្នករាយការណ៍ពីព្រឹត្តិការណ៍សាមគ្គីភាពនៃទីក្រុងម៉ានីល ចែករំលែកការរៀនសូត្ររបស់ពួកគេជាមួយក្រុមក្នុងតំបន់កាន់តែទូលំទូលាយនៅក្នុងការហៅតាមវីដេអូនិម្មិត។

ក្ដីបារម្ភស្រដៀងគ្នាលើការឃ្លាំមើល និងសេរីភាពលើអនឡាញត្រូវបានលើកឡើងដោយអ្នកចូលរួមមកពីព្រឹត្តិការណ៍នៃទីក្រុងដាកា។ ពួកគេបានកត់សម្គាល់ពីសារៈសំខាន់នៃការសន្ទនាមិនច្បាស់លាស់លើការត្រួតពិនិត្យការបោះពុម្ពផ្សាយ ដោយចង្អុលបង្ហាញពីតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាព ការរឹតបន្តឹងខ្លឹមសារដែលបង្កឱ្យមានគ្រោះថ្នាក់ និងប្រកាន់ខ្ជាប់នូវការបញ្ចេញមតិដោយសេរី។ អ្នកចូលរួមក៏បានលៃលកដោះស្រាយអំពើហឹង្សាលើយេនឌ័រតាមអនឡាញ និងរបៀបដែលការពិភាក្សាបានវិវត្តន៍ពីបទពិសោធន៍ផ្ទាល់នៃយេនឌ័រភាគតិច ទៅជាការសន្ទនាកាន់តែទូលំទូលាយលើបញ្ហាស្ត្រីនិយមដែលមានការរើសអើង និងបញ្ហា LGBTQI+។

ការត្រួតពិនិត្យការបោះពុម្ពផ្សាយ និងពាក្យសម្ដីស្អប់ខ្ពើម គឺជាចំណុចពិភាក្សាដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នៃទីក្រុងគូឡាឡាំពួ។ ក្រៅពីការបង្ហាញរបស់គម្រោង Sinar Project លើការប្រើប្រាស់កម្មវិធី OONI Probe សម្រាប់ ការស្រាវជ្រាវ និងការតស៊ូមតិលើសេរីភាពអ៊ីនធឺណិត អ្នកចូលរួមបានពិភាក្សាអំពីរបៀបដោះស្រាយជាមួយការត្រួតពិនិត្យការបោះពុម្ពផ្សាយលើអ៊ីនធឺណិត និងអ្វីដែលគួរមានការការពារសុវត្ថិភាព។ ពួកគេក៏បានពិភាក្សាផងដែរអំពីវិធីដើម្បីកំណត់អត្តសញ្ញាណនៃពាក្យសម្ដីស្អប់ខ្ពើម និងរបៀបចាត់វិធានការប្រឆាំងនឹងពាក្យសម្ដីបែបនោះ។

អ្នកចូលរួមក្នុងព្រឹត្តិការណ៍សាមគ្គីភាពក្នុងប្រទេសថៃបានជួបជាមួយអ្នកផ្លាស់ប្តូរផ្សេងទៀតនៅទីក្រុងដាកា ទីក្រុងហ្សាការតា ទីក្រុងកូឡាឡាំពួរ និងទីក្រុងម៉ានីលតាមរយៈការហៅវីដេអូនិម្មិត។

ភាពផ្ដាច់ការនិយមផ្នែកឌីជីថល និងការពង្រឹងចលនាសិទ្ធិឌីជីថល

នៅក្នុងប្រទេសថៃ កិច្ចពិភាក្សាផ្តោតលើរបៀបដែលកម្លាំងនយោបាយ និងប្រព័ន្ធច្បាប់កំពុងបង្កើត ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការពារភាពផ្ដាច់ការនិយមផ្នែកឌីជីថល។ អ្នកចូលរួមបានលើកឡើងថា មន្ត្រីតែងតែអំពាវនាវដល់សន្តិសុខជាតិ ដើម្បីគាបសង្កត់សំឡេងរិះគន់ ដែលនឹងក្លាយជាកង្វល់ដ៏ចម្បង នៅពេលដែលប្រទេសថៃឈានទៅរកការបោះឆ្នោតនៅឆ្នាំនេះ។ ខណៈពេលដែលការបោះឆ្នោតគួរតែជា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ មានការព្រួយបារម្ភថា ឧបករណ៍រឹតបន្តឹង និងព័ត៌មានមិនពិត នឹងបង្កើតភាពមិនចុះសម្រុងគ្នា។

អ្នកចូលរួមពិភាក្សាអំពីបញ្ហាសិទ្ធិឌីជីថលដែលទាក់ទងនឹងបរិបទរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍សាមគ្គីភាពនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងទីក្រុងហ្សាកាតា អ្នកចូលរួមបានពិភាក្សាអំពីវិធីក្នុងការពង្រឹងចលនាសិទ្ធិឌីជីថល។ ពួកគេបាន សង្កត់ធ្ងន់លើតម្រូវការសម្រាប់ឧបករណ៍ និងការបណ្តុះបណ្តាលកាន់តែប្រសើរឡើងលើការបង្កើត ចំណេះដឹងសម្រាប់ការតស៊ូមតិដែលមានប្រសិទ្ធភាពជាងមុន និងសម្រាប់អង្គការនានាដើម្បីគាំទ្រ គ្នាទៅវិញទៅមក ដូច្នេះពួកគេអាចផ្ដល់ការដោះស្រាយបញ្ហាសិទ្ធិឌីជីថលដ៏ស្មុគស្មាញបានកាន់តែ ប្រសើរឡើង។

READ HIGHLIGHTS FROM DAY 1 OF THE FORUM

READ HIGHLIGHTS FROM DAY 2 OF THE FORUM

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Leave a Comment Cancel Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon Twitter Rss
  • Video
  • About
  • Team
  • Services
  • Projects
  • Jobs
  • Partners
  • Programs
  • Digital Rights
  • Open Technology
  • Video for Change
  • Updates
  • Blog
  • Newsletter
  • Podcast
  • Resources
  • Contact
  • Donate
  • Privacy Policy
  • Video
  • Blog
  • Podcast
  • Resources
  • About
  • Contact
  • Video
  • Blog
  • Podcast
  • Resources
  • About
  • Contact
This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact